Friday, June 8, 2018

លំពែងត្រីសូល៍ ឬត្រីសូរ

ត្រីសូល៍ ឬត្រីសូរ (Trisola) គឺជា កេតនភណ្ឌ ឬជាអាវុធ របស់ព្រះសិវៈ (ព្រះឥសូរ) មានមុខបី ឬកំពូលបី ។

កាលសម័យអង្គរ ខ្មែរបានយកត្រីសូល៍ ដាក់លើកំពូល ប្រាសាទនានា ដែលជាទីសក្ការ នៃហិណ្ឌូសាសនិក ជាពិសេស ពីសំណាក់ព្រះមហាក្សត្រ ដែលជាព្រះចៅអធិរាជខ្មែរ ។


ពិតទេ ដែលថាប្រាសាទអង្គរវត្តយើង មានកំពូលសូល៍ ហើយ ត្រូវបានគេវាយកំទេច ឬយក ព្រោះអង្គរត្រូវបានបច្ចាមិត្រធ្លាប់ គ្រប់គ្រងអស់ជាច្រើនលើក ។ កាលសម័យបាត់ដំបង សម័យលោកម្ចាស់ កថាថនឈុំ ជាដើម ក៏គេគ្រប់គ្រងដែរ ។

ត្រីសូល៍អាចធ្វើអំពីលោហធាតុដែលមានតម្លៃ ដ៏សម្បើម ដើម្បីឱ្យស័ក្កសមទៅនឹង ប្រាសាទដ៏ធំស្កឹមស្កៃនេះ ជាពិសេសឱ្យសមទៅនឹង ព្រះកិត្តិនាម ដ៏ខ្ពង់ខ្ពស់នៃអង្គ ព្រះមហាក្សត្រ ជាទេវរាជដ៏អស្ចារ្យ​។


ទោះជាយ៉ាងណាមកដល់បច្ចុប្បន្ន យើងពុំឃើញមាន ប្រាសាទណាមួយនៅល្អ សេសសល់កំពូលត្រីសូល៍ទេ ព្រោះដោយសង្រ្គាម កាលសម័យបុរាណផង សង្គ្រាម ក្នុងស្រុកផង សង្គ្រាមកាលសម័យទំនើបផង (ឆ្នាំ១៩៧៦ ចុះក្រោម) ជាងនេះទៅទៀត ការលួចនៃពពួកឈ្មួញ ដែលពុំចេះស្រលាញ់សម្បត្តិវប្បធម៌ជាតិខ្លួន ។


ទោះបីសម័យអង្គរត្រូវបានបញ្ចប់ តែវប្បធម៌ខ្មែរសម័យ អង្គរនៅតែរក្សាបាន និងអភិរក្សបន្ត ដូចជាសម័យលង្វែក ដែលយើងឃើញមាន សិលាចារឹក នៃព្រះមហាក្សត្រ សម័យ លង្វែក និងចម្លាក់ ឆ្លាក់បន្ថែម នៃសាច់រឿងរាមកេរ្តិ៍ លើថែវអង្គរវត្តបន្តពីសាច់រឿងរបស់ដូនតាសម័យអង្គរ ។

យើងឃើញមានការប្រើត្រីសូល៍លើប្រាសាទដែរ ក្នុងរូបគំនូរ ព្រះកែវមរកតភ្នំពេញ ដែលគូរក្នុងសម័យព្រះករុណា ព្រះបាទនរោត្តម ។


សង្ឃឹមថ្ងៃណាមួយខ្មែរយើងនឹងប្រើប្រាស់ កំពូលត្រីសូល៍ នេះឡើងវិញលើ ប្រាសាទ វិហារ ក៏ដូចជាសំណង់ទំនើប កែច្នៃផ្សេងៗ ដើម្បីរំឭកដល់ស្នាដៃ របស់បុព្វបុរសខ្មែរពីដើម ខិតខំស្រឡាញ់នឹងថែរក្សា របស់លោកឡើងវិញ ។

-ប្រែសម្រួលជាខេមរភាសាក្រៅផ្លូវការដោយ Global New -ហាមលួចចម្លង ឬកែអត្ថបទរបស់គេហទំព័រ Global New យកទៅប្រើប្រាសដោយគ្មានការអនុញ្ញាត

No comments:

Post a Comment