Saturday, June 9, 2018

ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំ ដងរែក (៨០០ x ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាង ប្រទេសកម្ពុជា និង ជម្រាលពីខាងប្រទេសថៃ ។

ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្ត ព្រះវិហារទៅ មានចម្ងាយត្រឹមតែ១០៨គីឡូ ម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ ស្រុកជាំខ្សាន្ត ។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជា ទីតាំងរបស់ប្រាសាទព្រះវិហារ ស្ថិតនៅ។

កាលបរិច្ឆេទសំខាន់ៗ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាពលរដ្ឋតំបន់នោះភាគច្រើនតែងតែ ឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថា ផ្លូវនោះវា ងាយស្រួលក្នុងការធ្វើដំណើរ ។ ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយ ដែលមាន ឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវ បានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្ស ទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ ៤អង្គព្រះនាម៖ ព្រះបាទ យសោវរ្ម័នទី១ (សាង សង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទ សូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទ ជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។

ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារ បានមកវិញដោយការកាត់សេចក្ដីពី តុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជ កិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។

•ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២: សាលក្រមតុលា ការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជា ជា អ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃ លើរឿងក្ដី ប្រាសាទព្រះវិហារ។
•ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ UNESCO
 បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុង សម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។ 

ប្រវត្តិនៃប្រាសាទព្រះវិហារ
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើនបានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនា ឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់ កណ្តាលទីមួយ នៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) រឺ ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស)។

ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើ សិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្ត សៀមរាប គឺកាលេខ ៥៨៣៖ «អ្នកដែលសរសេរ សិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុង រជ្ជកាល ព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះ គឺប្រាសាទព្រះវិហារនេះឯង ។ គេសរសេរថា ព្រះ អង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះ សេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពី ចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេច ដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជា ស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរ មួយ ដែលមានព្រំប្រទល់នៅជាប់នឹង ប្រទេសខ្មែរ។

ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ
អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់ពេលដែលលោក ចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅលិង្គបូ ៗគឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ លោកបានកសាងលិង្គមួយ យកថ្មនោះជាបំណែកនៃលិង្គធំមួយ ។ លិង្គនោះឈ្មោះថា ស្រីសិខៈ រិស្វារៈ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ នេះ ពេលឆ្នាំក្រោយៗមកទៀត គេតែងតែហៅសម្រាប់ឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង ដូច្នេះអ្នកដែលមកប្រតិស្ឋស្ថាន [ស្រីសិខៈ រិស្វារៈ ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅនឹងលិង្គបូ នោះ នៅវត្តភូនោះ គឺយកមកទុកនៅប្រាសាទព្រះវិហារនោះ គឺព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីនោះប្រហែលជា ទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែង សម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរព ថែរក្សាលិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។

បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទ ព្រះវិហារ កាលេខ ៣៨១ ដែលសរសេរជាភាសា ខ្មែរផង និងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា មានព្រាហ្មណ៍ ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត ជា មនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទ ព្រះវិហារ ។ តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹង ស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែព្រះអង្គដឹង គុណដល់លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបាន ថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។

ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមាន ព្រះនាម ស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឲ្យលោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់ លិង្គហ្នឹងទេ មានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំ​ធ្វើនោះ​តទៅទៀត ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ ហើយបញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នក​ដែល​នៅបម្រើនៅក្នុងប្រាសាទ ព្រះវិហារ នៅដើមសតវត្សរ៍ទី១ នៃរជ្ជកាលរបស់ព្រះបាទ សុរិយវរ្ម័នទី១មានមនុស្សច្រើនណាស់ មិន មែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុក​នៃភូមិ​ដែលនៅជិតៗហ្នឹង គេមានឈ្មោះ ភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ និងអាចឡើងមកនៅ លើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នក​ដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិន មែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត នោះ​ គឺអត់ទេ ។ សម្បថនោះមានអីខ្លះទៅ? គឺថា សម្បថ នោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នក ការពារ អ្នកនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេ ទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នក ឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុក អស់នោះ ។ ដូច្នេះសម្បថនេះមិនដូច សម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថ ចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើង នៅបម្រើអាទិទេព សិខៈ រិស្វារៈ នៅនឹងភ្នំព្រះវិហារនេះ» ។

ស្រីសុកៈរាមា
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះ
អាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះមាន បុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។ ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់ ជា អ្នករក្សាទុក ឯក សារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះ រាជាកម្ពុជា រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿង ស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គរគឺព្រះបាទ ស្រីប្បវរ័្មន រហូតមក ដល់ព្រះបាទ ស្រី សុរិយវរ័្មន នេះ មាន ទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹង ប្រាសាទព្រះ វិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើង ភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រី សិខៈ រិស្វារៈ ។

ព្រះបាទសុរិយវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទ ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់ លោក បណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ សុរិយ វ៉ារមិស្វារៈ គឺឥសូរដែល មានឈ្មោះហៅថា សុរិយវរ្ម័ននេះឯង ។

•លិង្គមួយត្រូវបានយកទៅទុក នៅក្នុងខេត្តបាត់ដំបង គឺវត្តឯក គឺឈ្មោះថា ជ័យក្សេត្រ នៅព្រំប្រទល់ ខាងលិច ។
•នៅព្រំប្រទល់ខាងជើង គឺយកលិង្គមួយ ផ្សេងទៀតដែល ព្រះនាមដដែលនោះ យកមកទុកនៅ ព្រះវិហារ កំណត់បណ្តោះអាសន្នព្រំប្រទល់អំណាចរបស់លោកនៅផ្នែកខាងជើង ។ •មានមួយទៀតយកទៅទុកនៅលើភ្នំ សូរិយាទ្រិ គឺភ្នំព្រះឥសូរ ភ្នំឥសូរយើងនៅខេត្តតាកែវសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។ •ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅឥសាន តិរថៈ ប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែលជានៅខាងក្រចេះស្ទឹងត្រែង ។ លិង្គទាំងបួននេះ គេយក ទៅប្រតិស្ឋនៅទិស ទាំងបួនហ្នឹង នៅនឹង គ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។

ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក
សិលាចារឹកនៅនឹងភ្នំសន្តក កាលេខ ១៩៤ នៅភ្នំព្រះវិហារនេះ កាលេខ ៣៨៣ និយាយច្រើន ណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬ ទិវា ការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើស្តេច ខ្មែរតាំង តែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាល ព្រះបាទ ឧទ័យៈទិត្យវរ័្មនទី២ ដែលលោកកសាង ប្រាសាទ បាពួន ហើយរហូតមកដល់រជ្ជកាល ព្រះបាទ សុរិយវរ្ម័នទី២ ។ លោកបានទទួលងារ ធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជា ទីប្រឹក្សាផ្ទាល់របស់ព្រះបាទសុរិយវរ្ម័នទី២ ហើយ លោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើ រាជាភិសេក ទាំងអស់ស្តេចទាំងប៉ុន្មាន ។

សេចក្តីសំខាន់នៃ សិលាចារឹកដែលទាក់ទងនឹងព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពីព្រះបាទ សុរិយវរ្ម័នទី២ មក ទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោក ចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ ទិវាក បានទទួលព្រះរាជទានពីព្រះមហាក្សត្រ រួម មានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅ ថ្វាយ ព្រះ អាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមាន អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។
ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះ ព្រំប្រទល់ លោកឲ្យពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឲ្យអាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោក ទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២ លោកយកទៅថ្វាយ អាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេពស្រីសិខៈ រិស្វារៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាល នៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះហើយ យកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណា យាងទៅណា លោកទៅតាមដើម្បី នឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ អ៊ីចឹងផ្នែកខាងបូជា ផ្នែក ខាងរក្សាប្រាសាទ ព្រះបាទ សុរិយវរ្ម័នទី២ លោកផ្ទុកផ្ដាក់ ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះ ឯង។

គោលបំណងនៃការកសាងប្រាសាទព្រះវិហារ ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែល ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្នុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ ប្រាសាទ ព្រះវិហារ ត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះតាម ជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១ ជាពិសេសព្រះបាទ សុរិយវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រ គំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ ខាត ។
•ទីមួយ គឺគេទុកអាទិទេព ស្រីសិខៈ រិស្វារៈ ជួន កាល គេសរសេរ ខរៈ ស្វារៈ ជួនកាលគេសរសេរ សិខៈ រិស្វារៈ ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជា កន្លែងដែលគេរក្សាទុក ពីព្រោះអាទិទេព នេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ ប្រទេសខ្មែរ ។ •ទី២ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិសម្រាប់ ប្រជាពលរដ្ឋ  ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្ត ពិធីគោរពបូជានេះ តទៅទៀត ។ បើបានអញ្ជើញទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹង ខ្លោងទ្វារទី៣ រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមានសិលា ចារឹកកាលេខ ៣៨១ នោះ គេសង្ស័យ ថា នៅត្រង់កន្លែងហ្នឹង គឺជាកន្លែងដែលគេបំបួសឲ្យទៅជាព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរពនិង ថែរក្សាអាទិទេព ស្រីសិខៈ រិស្វារៈ នោះតទៅទៀត ។ ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទឯទៀតៗ។

ដំណាក់កាលនៃការសាងសង់ ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ
•ក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ •មកដល់រជ្ជកាល ព្រះបាទ សុរិយវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើ ភ្នំ និងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។ •បន្ទាប់មក ក្នុងរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនា ឲ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ សុរិយវរ្ម័នទី២ នោះហើយ ដែលព្រះអង្ គបានសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។

លក្ខណៈសំណង់ប្រាសាទព្រះវិហារ
បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរ ឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់៨០៤ម៉ែត្រ ។ មុននឹងឡើង ពីដីទំនាបទៅ ដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្ នំខ្ពស់ជាងគេ មានកម្ពស់៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។

ទី១ ពីដីយើងធម្មតាហ្នឹង គឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង យើងឡើងមកហ្នឹង គឺចម្ងាយ ៥៤ម៉ែត្រ គេ ធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាង ជម្រាលបន្តិច ចម្ងាយ ២៥ម៉ែត្រ និង ចូលមកខ្លោងទ្វារទី១ ។

•សំគាល់១៖ បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុត មកឯខាងដើម ។

បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀត ចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះ គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។ នៅ ខ្លោងទ្វារទី២ នោះមានហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ គឺការដែលបង្កើតលោក ។


នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃ មានស្រះមួយ ។ ស្រះនោះគឺមានន័យសំខាន់ណាស់ ព្រោះថា កាលពីពេលដែលព្រះមហាក្សត្រថៃ កាល ណោះគឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើង គ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃបាន មកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញ​ពិធី អភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ ។

ឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មាន បោះគោលតាមផ្លូវហ្នឹងរហូត ។ នៅខាងឆ្វេង ដៃដដែលហ្នឹង មានតួប្រាសាទតូចៗ ឡើងមកទៀតអ៊ីចឹងមក ១៥០ម៉ែត្រហ្នឹង បានមកដល់ ខ្លោង ទ្វារទី៣ ។ ហ្នឹងមានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាល ព្រះបាទ សុរិយវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឲ្យតាំងសីល គេឲ្យរៀនធម៌ នៅហ្នឹង ចូលផុតពីខ្លោងទ្វារទីបីមកនោះ ។

នៅចន្លោះពីខ្លោងទ្វារទីបីនិងខ្លោងទ្វារទីបួន មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនោះ ឯង ដែលមានធ្វើជាខ្លួននាគ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនោះឯង ។ យើងដើរ តាមផ្លូវនាគហ្នឹងមក បានមកដល់ខ្លោងទ្វារទី៤ ។ មកដល់ខ្លោងទ្វារទី៤ ប្រាសាទហ្នឹងបែរ មុខទៅ ទិសខាងជើង ។ នៅទិសខាងលិច ឬក៏នៅស្តាំដៃហ្នឹង មានអគារមួយ នៅខាង ឆ្វេងដៃអត់មានទេ ។ អគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីលនៅត្រង់កន្លែងហ្នឹង»។

ចម្ងាយពីខ្លោងទ្វារទី៤ ទៅដល់ខ្លោងទ្វារទី៥នោះ មានប្រមាណពី៤០ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លង ខ្លោងទ្វារទី៥នោះ ទើបទៅដល់ប្រាង្គប្រាសាទ ចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំ ខ្ពស់ ជាងគេ ។

ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ។ កន្លែង នេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទ ព្រះវិហារ បើយើងគិត តែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរ ទៅខាងក្រោយប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺ កន្លែងដែលចោទហើយ ផុតត្រឹម ប៉ុណ្ណឹង ។ 

ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មកដល់ឆ្នាំ២០០៨ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើង មើលទៅតាំងពីក្បាច់ចម្លាក់ គួរឲ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។

-ឯកសារដកស្រង់ពីគេហទំព័រក្រសួង វប្បធ៌ម និងវិចិត្តសិល្បៈ -ហាមលួចចម្លង ឬកែអត្ថបទរបស់គេហទំព័រ Global New យកទៅប្រើប្រាសដោយគ្មានការអនុញ្ញាត

Friday, June 8, 2018

លំពែងត្រីសូល៍ ឬត្រីសូរ

ត្រីសូល៍ ឬត្រីសូរ (Trisola) គឺជា កេតនភណ្ឌ ឬជាអាវុធ របស់ព្រះសិវៈ (ព្រះឥសូរ) មានមុខបី ឬកំពូលបី ។

កាលសម័យអង្គរ ខ្មែរបានយកត្រីសូល៍ ដាក់លើកំពូល ប្រាសាទនានា ដែលជាទីសក្ការ នៃហិណ្ឌូសាសនិក ជាពិសេស ពីសំណាក់ព្រះមហាក្សត្រ ដែលជាព្រះចៅអធិរាជខ្មែរ ។


ពិតទេ ដែលថាប្រាសាទអង្គរវត្តយើង មានកំពូលសូល៍ ហើយ ត្រូវបានគេវាយកំទេច ឬយក ព្រោះអង្គរត្រូវបានបច្ចាមិត្រធ្លាប់ គ្រប់គ្រងអស់ជាច្រើនលើក ។ កាលសម័យបាត់ដំបង សម័យលោកម្ចាស់ កថាថនឈុំ ជាដើម ក៏គេគ្រប់គ្រងដែរ ។

ត្រីសូល៍អាចធ្វើអំពីលោហធាតុដែលមានតម្លៃ ដ៏សម្បើម ដើម្បីឱ្យស័ក្កសមទៅនឹង ប្រាសាទដ៏ធំស្កឹមស្កៃនេះ ជាពិសេសឱ្យសមទៅនឹង ព្រះកិត្តិនាម ដ៏ខ្ពង់ខ្ពស់នៃអង្គ ព្រះមហាក្សត្រ ជាទេវរាជដ៏អស្ចារ្យ​។


ទោះជាយ៉ាងណាមកដល់បច្ចុប្បន្ន យើងពុំឃើញមាន ប្រាសាទណាមួយនៅល្អ សេសសល់កំពូលត្រីសូល៍ទេ ព្រោះដោយសង្រ្គាម កាលសម័យបុរាណផង សង្គ្រាម ក្នុងស្រុកផង សង្គ្រាមកាលសម័យទំនើបផង (ឆ្នាំ១៩៧៦ ចុះក្រោម) ជាងនេះទៅទៀត ការលួចនៃពពួកឈ្មួញ ដែលពុំចេះស្រលាញ់សម្បត្តិវប្បធម៌ជាតិខ្លួន ។


ទោះបីសម័យអង្គរត្រូវបានបញ្ចប់ តែវប្បធម៌ខ្មែរសម័យ អង្គរនៅតែរក្សាបាន និងអភិរក្សបន្ត ដូចជាសម័យលង្វែក ដែលយើងឃើញមាន សិលាចារឹក នៃព្រះមហាក្សត្រ សម័យ លង្វែក និងចម្លាក់ ឆ្លាក់បន្ថែម នៃសាច់រឿងរាមកេរ្តិ៍ លើថែវអង្គរវត្តបន្តពីសាច់រឿងរបស់ដូនតាសម័យអង្គរ ។

យើងឃើញមានការប្រើត្រីសូល៍លើប្រាសាទដែរ ក្នុងរូបគំនូរ ព្រះកែវមរកតភ្នំពេញ ដែលគូរក្នុងសម័យព្រះករុណា ព្រះបាទនរោត្តម ។


សង្ឃឹមថ្ងៃណាមួយខ្មែរយើងនឹងប្រើប្រាស់ កំពូលត្រីសូល៍ នេះឡើងវិញលើ ប្រាសាទ វិហារ ក៏ដូចជាសំណង់ទំនើប កែច្នៃផ្សេងៗ ដើម្បីរំឭកដល់ស្នាដៃ របស់បុព្វបុរសខ្មែរពីដើម ខិតខំស្រឡាញ់នឹងថែរក្សា របស់លោកឡើងវិញ ។

-ប្រែសម្រួលជាខេមរភាសាក្រៅផ្លូវការដោយ Global New -ហាមលួចចម្លង ឬកែអត្ថបទរបស់គេហទំព័រ Global New យកទៅប្រើប្រាសដោយគ្មានការអនុញ្ញាត

Tuesday, June 5, 2018

Weekend At Angkor Wat Temple, Siem Reap, Cambodia

-Days 1 Night in Siem Reap, Cambodia
-Hotel 3 star and 4 star  
-Ref. No: 002/STC/2016 - 2017


Day 1: (L / D) -AM Arrival International Siem Reap airport, meet guide and driver, -Pick up to hotel check in and lunch, -After lunch visit the floating village at Chong Khneas, Tonle Sap lake, -Dinner, night market, overnight in Siem Reap,

Day 2: (B / L) -After breakfast visit South Gate of Angkor Thom, Angkor Thom. -The ancient walled City of Angkor Thom contains the famous Bayon temple with its 200 over enormous, mysterious smiling face, the elephant terrace with its large sculptured Royal Elephant and Garudas, etc…

-After lunch to visit Angkor Wat temple, a big one of the 7th wonders an old heritage of UNESCO. -Connect flight at night to other destination or back home.

Sothavuth Tourism Cambodia (S.T.C)
www.sothavuthvuthtourism.com
www.globalnew62.blogspot.com
sothavuth62@gmail.com
sokrithy62@gmail.com
YouTube: ENG Sothavuth

Monday, June 4, 2018

Siem Reap Tours, Cambodia

- 3 Days 2 Nights Overland 
- Siem Reap (Angkor Wat Temple) 
- Tour Code: 3D 2N STC 002/2018

Day 1: Siem Reap ( L /D ) M: Upon arrival at Siem Reap International airport, transfer to hotel for check in. Siem Reap is a small colonial town, charming and pleasant enough to roam around, with some fine examples of French colonial architecture.
Then visit Angkor Thom starting from the South Gate. Angkor Thom, a ten square kilometer fortified city which enclosed by an eight-meter-high wall and encircled by a hundred-meter moat, was built by Angkor’s greatest King, Jayavarman VII (1181 – 1219). The ancient walled city of Angkor Thom contains the famous Bayon Temple with its 200 over enormous, mysterious smiling faces, the Elephant Terrace with its large sculptured royal elephants and Garudas, the Terrace of Leper King, Baphuon, Phimean Akas, Royal Palace, and Woman and Man Pond. Continue to visit Ta Prohm – the temple that has been left largely in its natural state since its recovery. Surrounded by jungle, it’s labyrinth of stones like tentacles. Then lunch at restaurant.
PM: Visit the marvelous Angkor Wat - One of the Seven Wonders iin the world. The temple was built by King Suryavarman II from 1113-1150AD, when the Khmer civilization was at the height of its development, represent one of humankind’s most astonishing and enduring architectural achievements. Dinner at restaurant,

Day 2: Siem Reap ( B /L /D ) AM: Breakfast at hotel, visit Preah Khan, Neak Pean, Ta Som, Mebon and Pre Rup. Lunch at restaurant
PM: Visit TaKeo, Banteay Kdey, Srah Srang and Kravan, and view the romantic sunset on Phnom Bakheng. Dinner at restaurant with traditional Apsara dance show,


Day 3: Siem Reap ( B.L ) AM: Breakfast at hotel, visit the standard living of floating Village at Tonle Sap Lake. Lunch at restaurant,


PM: Visit Les Artisans d’Angkor seeing the craftsmanship of wood and stone carving of Khmer artisans (Cambodian) and sightseeing tour with shopping.

Sothavuth Tourism Cambodia (S.T.C)
www.globalnew62.blogspot.com
www.sothavuthtourism.com
sothavuth62@gmail.com,
sokrothy62@gmail.com
YouTube: ENG Sothavuth